MSI Stealth 17 Studio A13V ឡេបថបទើបតែចេញថ្មីជាមួយ CPU Intel ជំនាន់ទី 13 ដែលជាជំនាន់ចុងក្រោយ នឹង បំពាក់ជាមួយ VGA RTX 4090
|សម្រាប់អ្នកចូលចិត្តតួខ្លួនស្ដើង ហើយមានកម្លាំងខ្លាំង ដូចនេះហើយត្រកូល Stealth Series ពិតជាស័ក្ដិសមបំផុត។ ស៊េរីឆ្នាំនេះមានគ្រប់ទំហំតែម្ដង 14”, 15”, 16” ដល់ 17” ដោយនៅក្នុងនោះរួមមាន Stealth 14 Studio និង Stealth 16 Studio ទទួលបានការឌីហ្សាញថ្មីប្លែក ជាមួយតួខ្លួនធ្វើឡើងពីម៉ាញេស្យូម – អាលុយមីញ៉ូម ធ្វើឲ្យពួកវាស្ដើង និងស្រាលបាន។ ស្របនឹងពេលដែល Stealth 14 Studio ភ្ជាប់មកជាមួយនឹងបន្ទះបន្ថយកម្ដៅ MSI Vapor Chamber ដូចនេះធ្វើឲ្យវាក្លាយទៅជាឡេបថប 14” ដែលដំណើរការបានលឿនបំផុតមួយ។ ក្រៅពីនេះ Stealth 16 Studio ក៏ត្រូវបានបំពាក់ដោយ Speaker របស់ Dynaudio សរុបចំនួន 6 គ្រាប់ ផ្ដល់ជូននូវបទពិសោធន៍កម្សន្ដកាន់តែជាក់ចិត្ត។ ដើម្បីបំពេញតម្រូវការទាំង Gaming ផង និងការបង្កើត Content ផង ទើបបានជា Stealth 17/16/14 Studio សុទ្ធតែប្រើប្រាស់ក្រាហ្វិក Driver ប្រភេទ NVIDIA Studio ទាំងអស់។








