MSI Stealth 17 Studio A13V ឡេបថបទើបតែចេញថ្មីជាមួយ CPU Intel ជំនាន់ទី 13 ដែលជាជំនាន់ចុងក្រោយ នឹង បំពាក់ជាមួយ VGA RTX 4090
សម្រាប់អ្នកចូលចិត្តតួខ្លួនស្ដើង ហើយមានកម្លាំងខ្លាំង ដូចនេះហើយត្រកូល Stealth Series ពិតជាស័ក្ដិសមបំផុត។ ស៊េរីឆ្នាំនេះមានគ្រប់ទំហំតែម្ដង 14”, 15”, 16” ដល់ 17” ដោយនៅក្នុងនោះរួមមាន Stealth 14 Studio និង Stealth 16 Studio ទទួលបានការឌីហ្សាញថ្មីប្លែក ជាមួយតួខ្លួនធ្វើឡើងពីម៉ាញេស្យូម – អាលុយមីញ៉ូម ធ្វើឲ្យពួកវាស្ដើង និងស្រាលបាន។ ស្របនឹងពេលដែល Stealth 14 Studio ភ្ជាប់មកជាមួយនឹងបន្ទះបន្ថយកម្ដៅ MSI Vapor Chamber ដូចនេះធ្វើឲ្យវាក្លាយទៅជាឡេបថប 14” ដែលដំណើរការបានលឿនបំផុតមួយ។ ក្រៅពីនេះ Stealth 16 Studio ក៏ត្រូវបានបំពាក់ដោយ Speaker របស់ Dynaudio សរុបចំនួន 6 គ្រាប់ ផ្ដល់ជូននូវបទពិសោធន៍កម្សន្ដកាន់តែជាក់ចិត្ត។ ដើម្បីបំពេញតម្រូវការទាំង Gaming ផង និងការបង្កើត Content ផង ទើបបានជា Stealth 17/16/14 Studio សុទ្ធតែប្រើប្រាស់ក្រាហ្វិក Driver ប្រភេទ NVIDIA Studio ទាំងអស់។








